
ឧត្តរមានជ័យ៖ សិស្ស ដែល បាន ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ ២០២០-២០២១ ទទួលបាន និទ្ទេស អេ (A) ត្រូវបាន លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បាន នាំយក ម៉ូតូ ប្រគល់ជូន ម្នាក់ មួយគ្រឿង នៅតាមលំនៅដ្ឋានផ្ទាល់ខ្លួនកាល ព្រឹក ថ្ងៃទី ១៣ខែ ខែកុម្ភៈ ឆ្នាំ ២០២២។

លោក ប៉ែន កុសល្យ បាន ធ្វើការ វាយតម្លៃ ខ្ពស់ចំពោះ សិស្សានុសិស្ស ក៏ ដូច លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាល សិស្ស ទាំងអស់ ដែល បាន ចូលរួមចំណែក ក្នុងការ បណ្តុះបណ្តាល ធន ធាន មនុស្ស បានល្អ នៅ ក្នុង ខេត្តឧត្តរមានជ័យ ជាពិសេសដើម្បីអនាគតខ្លួនឯងផង ក្រុមគ្រួសារផង និងប្រទេសជាតិផង ឱ្យស្របតាមពាក្យស្លោកថា យុវជនជាសសរទ្រូងនៃប្រទេសជាតិ ហើយត្រូវយកចំណេះដឹងដ៏មានតំម្លៃនេះទៅប្រើប្រាស់ក្នុងផ្លូវល្អបំរើសង្គមជាតិ។

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់សិស្សដែលទទួលបានរង្វាន់ នាពេលនេះ យកទុកដាក់រៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួនឱ្យមានភាពភ្លឺស្វាង។ ម្យ៉ាងវិញទៀត ត្រូវចូលរួម គោរព ច្បាប់ ចរាចរណ៍ ពេលបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាពឱ្យបានខ្ចាប់ខ្ជួន និងត្រូវគោរពគំនូសសញ្ញាចរាចរណ៍ និងផ្លាក សញ្ញាចរាចរណ៍តាមដងផ្លូវគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ និងត្រូវ ជៀសឱ្យឆ្ងាយពីគ្រឿងញៀនអាចនាំឱ្យខូចអនាគតក្នុងការ សិក្សា ។
សូមបញ្ជាក់ថា រង្វាន់ម៉ូតូដែលចែកផ្តល់ជូនសិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេសអេ នៅពេលនេះមាន ឈ្មោះ ជា ស្រីខូច ភេទស្រី រៀននៅវិទ្យាល័យតេជោសំរោង ក្រុងសំរោង និងឈ្មោះ វើយ ចន្នី ភេទប្រុស រៀននៅវិទ្យាល័យ ហ៊ុនសែនពង្រ ស្រុកចុងកាល់៕




ដោយ៖ ច័ន្ទ ដារុន