ភ្នំពេញ៖ អំឡុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ លោកស្រី ឌីសាវ៉េត គឺជាតារាភាពយន្តមួយរូបមានឈ្មោះបោះសម្លេងជាខ្លាំងក្នុងប្រទេសកម្ពុជាដែលលោកស្រីបានចូលរួមសម្តែងក្នុងភាពយន្តជាច្រើនមានដូចជា ក្បូនជីវិត កុំភ្លេចគុណម្តាយកុំណាយប្រពន្ធស្មោះត្រង់ រលកជីវិត កុលាបប៉ៃលិន បុប្ជាទល់ដែន និងភាពយន្តជាច្រើនទៀតហូរហែ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏ធ្លាប់ប្រលងជាប់ជាបវរកញ្ញាលេខ១ផងដែរកាលពីអាយុ១៥ឆ្នាំ។
បន្ទាប់ពីចំណាយពេលវេលាក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ គ្រប់គ្នាអាចនឹងមិនធ្លាប់ឃើញឈុតកំប្លែងខ្លីៗដែលតារាវ័យ ៧៨ឆ្នាំរូបនេះសម្តែងឡើយ។ ជាក់ស្តែង ក្នុងបណ្តាញសង្គមតិកតុកមួយឈ្មោះ Soramphoum_kh បានចែករំលែកវីដេអូកម្សាន្តដែលកូនស្រីរបស់លោកស្រី ឌីសាវ៉េត បានសួរថា ប្រទេសមួយណាដែលម៉ាក់ចង់ទៅលេងជាងគេ? ពេលនោះលោកស្រីបានឆ្លើយថាចង់ទៅមើលព្យុះស៊ូណាមិ និងបន្ទុះភ្នំភ្លើងនៅប្រទេសជប៉ុន។
កំប្លែងខ្លីមួយនេះបានធ្វើឱ្យកូនស្រីលោកស្រីក៏ដូចជាអ្នកគាំទ្រជាច្រើនហួសចិត្ត និងទប់សំណើចមិនជាប់ផងដែរ។ យ៉ាងណាមិញ បើទោះបីជាបាត់មុខក្នុងសិល្បៈអស់រយៈពេលយូរហើយក្តីក៏គ្រប់គ្នានៅតែចងចាំ ដោយពោលពាក្យនឹករលឹកដល់តារាសម្តែងជើងចាស់រូបនេះជាខ្លាំង។ ចង់ដឹងថា លោកស្រីឌីសាវ៉េត បាននាំភាពសប្បាយៗដល់អ្នកគាំទ្រយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(តំណភ្ជាប់ វីដេអូ)
https://vt.tiktok.com/ZSeWh74cG/