×

ធ្លាក់ចុះ​វិញហើយ! កម្ពុជា បន្តរកឃើញ​អ្នកឆ្លងកូវីដ១៩ ប្រភេទ​អូមីក្រុង ១៨៤នាក់ ជា​សះស្បើយ ២៣៦នាក់ និង​មិនមាន​ករណី​ស្លា ប់ថ្មីនោះទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីងក្រុង ចំនួន១៨៤នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេស ៩នាក់ និងឆ្លងក្នុងសហគមន៍ ១៧៥នាក់ ខណៈអ្នកជំងឺចំនួន ២៣៦នាក់ បានជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៤.១៣៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩.១៩៦នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង