×

FIFA ពិន័យ​កីឡាករ​បីនាក់នៅ Premier League ជុំវិញ​ការប្រកួត​ដែល​ត្រូវបាន​បោះបង់ចោល

FIFA បានពិន័យកីឡាករអាហ្សង់ទីន ៤នាក់ ក្នុងនោះ ៣នាក់មកពីក្របខណ្ឌ Premier League បន្ទាប់ពីការប្រកួតជម្រុះ World Cup នៅខែកញ្ញាជាមួយប្រេស៊ីល ត្រូវបានបោះបង់ចោលសម្រាប់ការមិនអនុវត្តតាមពិធីការការប្រកួតអន្តរជាតិ។

កីឡាករ Emiliano Buendia និងអ្នកចាំទី Emiliano Martinez របស់ Aston Villa ព្រមទាំងកីឡាករ Cristian Romero របស់ Tottenham ត្រូវបានពិន័យ ហើយនឹងខកខានការប្រកួតជម្រុះពីរចុងក្រោយរបស់អាហ្សង់ទីន។ ក្នុងនោះ កីឡាករ Giovani Lo Celso ក៏ត្រូវបានហាមឃាត់ផងដែរ។

ការប្រកួតក្នុងទីក្រុង Sao Paulo ត្រូវបានផ្អាក បន្ទាប់ពីការចាប់ផ្តើម ខណៈដែលមន្ត្រីសុខាភិបាលថា កីឡាករបានបំពានច្បាប់ដាក់ឱ្យនៅដាច់ដោយឡែក។ អន្តរាគមន៍ពីអាជ្ញាធរប្រេស៊ីល បានធ្វើឡើងនៅលើទីលានប្រកួត ដែលបានចាប់ផ្ដើមតែ ៥នាទីប៉ុណ្ណោះ ក្នុងវគ្គជម្រុះនៅកីឡដ្ឋាន Corinthians Arena កាលពីថ្ងៃទី៥ ខែកញ្ញា។

គណៈកម្មាធិការវិន័យរបស់ FIFA បាននិយាយថា ការប្រកួតនឹងត្រូវប្រកាសកាលបរិច្ឆេទ និងទីកន្លែងដែលត្រូវសម្រេចដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក។

ច្បាប់របស់ប្រទេសប្រេស៊ីលនៅពេលនោះបានចែងថា អ្នកណាម្នាក់ដែលបានទៅចក្រភពអង់គ្លេសក្នុងរយៈពេល ១៤ថ្ងៃមុនពេលមកដល់ប្រទេសនេះ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃភ្លាមៗ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង