×

ចណ្ណី តាមដាន កុមារី គ្រប់​ជំហាន​តែម្តង ធ្វើយ៉ាងណា​មិនឱ្យ​ក្មេងកំព្រា​ម្នាក់នេះ​មានសេចក្តីសុខ​ឡើយ

ភ្នំពេញ៖ ចណ្ណី និងម្តាយ ពិតជាចងកម្មពៀរមិនឱ្យ កុមារី រស់នៅមានក្តីសុខពិតមែន ក្រៅពីត្រេកអរដែល កុលកេសី ស្លាប់ហើយ ពួកគេនៅតាមធ្វើទុក្ខបុកម្នេញ កុមារី គ្មានលោះថ្ងៃ តាមចាប់កំហុសគ្រប់សព្វបែបយ៉ាងឱ្យតែ កុមារី រស់គ្មានក្តីសុខ។

សូម្បីតែ កុមារី យកចំណីទៅបាចក្នុងទឹកក៏ ចណ្ណី តាមប្តឹង កាឡី និងតាមដានសកម្មភាពរបស់ កុមារី ដែរ។ មិនដឹងថា ក្រោយពីដឹងចំណីទាំងនោះបាចឱ្យ កុលកេសី ដែលបានចាប់ជាតិជាត្រីហើយ ពួកគេនឹងប្រើល្បិចអ្វីទៀតនោះទេ។

ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៨យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង