Cristiano Ronaldo បានរកគ្រាប់បាល់សម្រាប់ក្រុមសាជាថ្មី បន្ទាប់ពីខកខានចំនួន៦ប្រកួតជាប់ៗគ្នា ខណៈ Manchester United បាន យកឈ្នះលើក្រុម Brighton ដែលសល់គ្នា១០នាក់ នៅកីឡដ្ឋាន Old Trafford ដើម្បី វិល ទៅ កាន់ចំណាត់ថ្នាក់ ក្រុម កំពូល ទាំង ៤ ក្នុង ក្របខណ្ឌ Premier League។
ក្រោយ ពី បើក ឆាក យ៉ាង ក្តៅ គគុក Ronaldo បាន ស៊ុត បញ្ចូល ទី បានសម្រេច ពេលចូលដល់វគ្គទី២ បាន ៦ នាទី ។ គេបានបញ្ចប់ទីដោយការបញ្ជូនបាល់របស់ Scott McTominay។
៣នាទីក្រោយមក កីឡាករ Lewis Dunk របស់ Brighton ត្រូវបានបណ្តេញចេញ បន្ទាប់ពី VAR បានបញ្ជូនអាជ្ញាកណ្តាល Peter Bankes ដើម្បីពិនិត្យមើលកំហុសរបស់ខ្សែការពាររូបនេះ លើកីឡាករ Anthony Elanga របស់ Man Utd ។ Bruno Fernandes បានបន្ថែមមួយគ្រាប់ទៀត នៅនាទីចុងក្រោយនៃម៉ោងបន្ថែម។ ជាលទ្ធផល Man Utd ២ Brighton ០ ។
ជ័យជម្នះនេះ ធ្វើឱ្យ Man Utd ឡើងទៅលេខ៤ និងទម្លាក់ West Ham United ចុះមកលេខ៥ ដែលតាមពីក្រោយក្រុមបិសាចក្រហម ២ពិន្ទុ មានការប្រកួតស្មើគ្នា។ សម្រាប់ Arsenal ដែលឈរនៅលេខ៦ Wolves ឈរលេខ៧ និង Spurs ឈរលេខ៨ សុទ្ធតែមានលទ្ធភាពដើម្បីឡើងទៅចំណាត់ថ្នាក់ Top 4 សម្រាប់ការប្រកួតដែលនៅសល់ក្នុងដៃរបស់ពួកគេ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕