ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីងក្រុង ចំនួន ២០៤ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេស ៩ នាក់ និងឆ្លងក្នុងសហគមន៍ ១៩៥ នាក់ ខណៈអ្នកជំងឺចំនួន ១៥៧ នាក់ បានជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៤.៣៤៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩.៣៥៣ នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕