×

គ្រឹះស្ថានអង្គរ ដាក់​អនុវត្ត​លក់សំបុត្រ​ជិះទូក​ទស្សនា​តំបន់បឹងទន្លេសាប នៅ​កំពង់ផែទេសចរណ៏​ចុងឃ្នៀស

សៀមរាប៖ គ្រឹះស្ថានអង្គរ នឹងចាប់អនុវត្តការលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ស្ដីពីការដាក់ឱ្យអនុវត្តលក់សំបុត្រ ជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

តម្លៃសំបុត្រ មាន ៧ដុល្លារក្នុងភ្ញៀវទេសចរមួយនាក់ (អាយុចាប់ពី១២ឆ្នាំឡើងទៅ រួមទាំងភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ) ទូកតូចចំណុះ៨នាក់ (សំបុត្រ៤ឡើងទៅទើបទូកចេញដំណើរ) និងទូកធំចំណុះ៤៥នាក់ ( សំបុត៩ឡើងទៅទើបទូកចេញដំណើរ)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង