×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

តារាសម្តែង Julian Cheung ថា​លោក​ប្រហែល​ត្រូវក្ស័យធន​ឆាប់ៗ​ដោយសារ​ភរិយា​ជាទីស្រលាញ់​ចូលចិត្ត​ម៉ាកកាបូប​ថ្លៃៗ

ហុងកុង៖ តារាសម្តែង Anita ត្រូវបានគ្រប់គ្នាកត់សម្គាល់ឃើញថា នាងមានចំណូលចិត្តនូវការទិញកាបូបម៉ាកល្បីៗដែលមានតម្លៃខ្ពស់កប់ពពក សូម្បីតែកាបូបដើរផ្សារទិញម្ហូបក៏មានតម្លៃរាប់ពាន់ដុល្លារដែរ។

តាមរយៈកម្មវិធីកម្សាន្តមួយ តារាសម្តែង Julian ត្រូវជាស្វាមីបានសួរសំនួរកំប្លែងៗថា ប្រសិនបើប្រពន្ធចាយប្រាក់ប្តីអស់ច្រើនតើអាចមានទោសទេ? សំណួរមួយនេះបានធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចជាខ្លាំង។

ជាមួយនឹងសំនួរមួយនេះ លោកបានទទួលចម្លើយមកវិញបែបនេះថា ក្នុងសម័្ពន្ធភាពជាប្តីប្រពន្ធ ទាំង២នាក់គឺមានសិទ្ធិចាយវាយទ្រព្យសម្បត្តិដែលមាន បើទោះជាមានភាគីម្ខាងណាមិនរកចំណូលក៏ដោយ ក៏មិនខុសដែរ។

គ្រាន់តែឮចម្លើយបែបនេះភ្លាម Julian បានត្អូញមួយរំពេចថា ប្រសិនជាបែបនេះ លោកអាចនឹងក្ស័យធនឆាប់ៗនេះហើយ។ គួរបញ្ជាក់ថា Anita គឺជាស្ត្រីម្នាក់ដែលស្រលាញ់កាបូបខ្លាំងបំផុត ជាមួយនឹងការរចនា ក៏ដូចជាគុណភាព ដូចនេះហើយទើបរាល់កាបូបដែលនាងប្រើសុទ្ធតែមានតម្លៃថ្លៃខ្លាំងរហូតដល់ Julian មិនត្អូញត្អែរមិនបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង