ហ្សាកាតា៖ មន្ត្រីរដ្ឋាភិបាលក្នុងប្រទេសឥណ្ឌូណេស៊ី និយាយថា ប្រទេសនេះ អាចនឹងលុបចោលវិធានការរឹតបន្តឹងទាំងអស់ សម្រាប់ការមកដល់របស់ភ្ញៀអន្តរជាតិ ចាប់ពីខែមេសាតទៅ ដោយសារការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពដោយសារកូវីដ១៩ អាចគ្រប់គ្រងបាន។
លោក Luhut Panjaitan ដែលគ្រប់គ្រងលើការឆ្លើយតបនឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាលនៅលើកោះជ្វា និងកោះបាលី បានឱ្យដឹងថា ចាប់ពី សប្តាហ៍ ក្រោយ វិធានការចត្តាឡីស័ក នឹង ត្រូវ កាត់ បន្ថយ ពី ៥ ថ្ងៃ មក ត្រឹម ៣ ថ្ងៃ សម្រាប់ ភ្ញៀវ អន្តរជាតិ ដែល បាន ទទួល វ៉ាក់សាំង លើក ទី៣។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេស្ត PCR នឹងនៅតែអនុវត្តនៅពេលមកដល់ប្រទេសឥណ្ឌូណេស៊ី។
ប្រទេសឥណ្ឌូណេស៊ី កំពុងព្យាយាមអនុវត្តយុទ្ធសាស្រ្ត “រស់នៅជាមួយកូវីដ១៩” ទោះបីជាមានការផ្ទុះឡើងជាបន្តបន្ទាប់ក៏ដោយ។
ប្រទេសឥណ្ឌូនេស៊ី ក៏កំពុងបន្ធូរបន្ថយការអនុវត្តវិធានការផ្សេងទៀត រួមទាំងការបង្កើនសមត្ថភាពផ្ទុកក្នុងការិយាល័យពី ២៥% ទៅ ៥០% ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ Sandiaga Uno និយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ PT Garuda Indonesia កំពុងពិភាក្សាអំពីការបន្តជើងហោះហើរត្រង់ទៅ និងមកពីអូស្ត្រាលីឡើងវិញ៕