×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ទៅ​អេធីអឹម​ដកលុយ សុខៗ ទ្វារ​អូតូ​ចាប់ផ្តើម​បិទ ធ្វើឱ្យ​បុរសម្នាក់​ជាប់​សោ​ជាង​មួយម៉ោង

ម៉ាឡេសុី៖ បុរសជនជាតិម៉ាឡេសុីម្នាក់ បានជាប់នៅក្នុងបន្ទប់ទូអេធីអឹមមួយកន្លែង នៅពេលដែលលោកបានទៅដកប្រាក់ពេលយប់ ស្រាប់តែទ្វារអូតូបានចាប់ផ្តើមបិទម្តងបន្តិចៗធ្វើឱ្យលោកជាប់គាំងក្នុងនោះអស់១ម៉ោង។

បុរសនោះបានឱ្យដឹងថា ខណៈពេលទ្វារបានចាប់ផ្តើមបិទបន្តិចម្តងនោះ លោកក៏ចង់ចាកចេញដែរ ប៉ុន្តែដោយម៉ាសុីន មិនទាន់បញ្ចេញប្រាក់មកទើបលោកមិនទាន់អាចចាកចេញកើត។

ដោយមិនដឹងធ្វើយ៉ាងណា លោកក៏បានខលទៅ Hotline ដើម្បីស្វែងរកជំនួយ ពេលនោះបុគ្គលិកធនាគារប្រាប់ឱ្យលោកចុចប៊ូតុងបើកដែលនៅក្បែរទ្វារទើបលោកអាចចេញមកវិញបាន។

គួរបញ្ជាក់ដែរថា វីដេអូហួសចិត្តរបស់លោក បានចែកចាយលើបណ្តាញសង្គមតិកតុករហូតធ្វើឱ្យអ្នកដែលបានទស្សនាទប់សំណើចមិនជាប់ និងនាំគ្នាចូលរួមផ្តល់មតិលេងសើចជាច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង