Pep Guardiola ជឿជាក់ថា Liverpool គឺជាក្រុមដែលមានសមត្ថភាពអាចបញ្ឈប់ក្រុម Manchester City របស់គាត់ ពីការឈ្នះជើងឯកពានរង្វាន់ UEFA Champion League នៅរដូវកាលនេះ។
បន្ទាប់ពីការប្រកួតទល់នឹងក្រុម Sporting Lisbon ក្នុងវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ លោក Pep Guardiola ត្រូវបានសួរដោយអតីតអ្នកចាំទី Manchester United និង City លោក Peter Schmeichel ថាតើក្លិបណា អាចយកឈ្នះក្រុមរបស់គាត់បាន។ លោក Pep បានឆ្លើយតបថា៖ “Liverpool” ។
Man City បានយកឈ្នះ Sporting Lisbon ក្នុងលទ្ធផល ៥-០ នៅក្នុងទឹកដីប្រទេសព័រទុយហ្គាល់ ហើយជើងទីពីរ នឹងធ្វើឡើងនៅទឹកដីរបស់ក្រុមមេឃខៀវ នៅពាក់កណ្ដាលខែមីនាខាងមុខ។
Pep ក៏បាននិយាយផងដែរថា Liverpool នឹងខ្វះតែ ៦ពិន្ទុតាមពីក្រោយ Man City ប្រសិនបើពួកគេឈ្នះការប្រកួតរបស់ពួកគេនៅក្នុងដៃ ប៉ុន្តែជាក់ស្ដែងគម្លាតមាន ៩ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕