×

ធ្លាប់តែ​ឃើញ​សិល្បករ​យើង​បញ្ចេញ​សមត្ថភាព​ក្នុងសិល្បៈ ឥលូវ​ទៅ​ទស្សនា​ការបញ្ចេញ​ស្នាដៃ​ធ្វើម្ហូប​ជាមួយ​កម្មវិធី “Mr.Chef Khmer” ម្តងមើល

កម្សាន្ត៖ ការប្រកួតធ្វើម្ហូបយ៉ាងស្វិតស្វាញពីក្រុមសិល្បករប្រុសស្រីដែលនឹងចូលរួមបញ្ចេញថ្វីដៃក្នុងសប្តាហ៍នេះ លោកអ្នកនឹងបានទស្សនាភាពច្នៃប្រឌិត ក៏ដូចជាសមត្ថភាពចម្អិនម្ហូបរបស់សិល្បករយើងដែលក្នុងនោះតារាកិត្តិយសត្រូវប្រើប្រាស់ភាពរហ័សរហួនរបស់ខ្លួនធ្វើយ៉ាងណាចម្អិនម្ហូបឱ្យបានទាន់ពេលវេលានៃនាទីដែលគណកម្មការបានកំណត់។

ដូចនេះ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាថា សប្តាហ៍នេះនឹងមានវិញ្ញាសារអ្វីដើម្បីឱ្យតារាកិត្តិយសយើងបញ្ចេញថ្វីដៃធ្វើម្ហូប? ហើយថាតើ តារារូបណាដែលអាចធ្វើម្ហូបទាក់ចិត្តគណកម្មការបាន? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV វេលាម៉ោង៨យប់ និងផ្សាយផ្ទាល់នៅ CBS Digital នៅថ្ងៃនេះផងដែរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង