×

សត្វផ្សោតឯកា​ចុងក្រោយ​នៅ​អន្លង់ឈើទាល បានស្លា ប់ហើយ ដោយសារ​ជាប់មងនេសាទ

ស្ទឹងត្រែង៖ សត្វផ្សោតឯកាចុងក្រោយតែមួយគត់ នៃអន្លង់ឈើទាល ខេត្តស្ទឹងត្រែង ត្រូវបានប្រទះឃើញស្លា ប់ហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

បណ្ដាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សត្វផ្សោតនេះ ត្រូវបានរកឃើញ មានរបួសកន្ទុយ ដោយសាររុំជាប់នឹងមងនេសាទតាំងពីខែមករាមកម្ល៉េះ ធ្វើឱ្យវាឈើចាប់ និងពិបាករកចំណី ហើយចាប់ផ្តើមស្គមស្គាំង ស្រកពីជាង ២០០ គ.ក. មកត្រឹមក្រោម ១០០គ.ក។

សាកសពរបស់វា ត្រូវបានរកឃើញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានអាយុប្រហែលជាង២៥ឆ្នាំ។

បើយោងតាមទំព័រហ្វេសប៊ុក អេកូយុវទូត បានឱ្យដឹងថា កម្ពុជាមានផ្សោតប្រហែល ៨៩ក្បាលទៀត និងអំពាវនាវដល់ប្រជានេសាទ ចូលរួមថែរក្សា និងការពារផ្សោតទាំងនេះ ដើម្បីកុំឱ្យជួបប្រទះនឹងវាសនាដូចសត្វខាងលើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង