ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ៤៤៤នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន១៤នាក់ និងឆ្លងក្នុងសហគមន៍ ៤៣០នាក់ ខណៈជាសះស្បើយ ២៨០នាក់ និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ១៩នោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៤.៧៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៩.៦៣៣នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕