×

មិនមែន​ត្រឹមតែ​ជាអ្នកចម្រៀង តែអ្នកនាង យក់ ឋិតរដ្ឋា ក៏ធ្លាប់​សាងស្នាដៃ​ក្នុង​វិស័យ​ភាពយន្ត​ផងដែរ

Review៖ ជាតារារៀមច្បងដែលទទួលបានប្រជាប្រិយភាពក្នុងវិស័យចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា បានសន្សំស្នាដៃចម្រៀងជាច្រើនតាំងពីឆ្នាំ១៩៩៩មក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ។

យ៉ាងណាមិញ ក្រៅពីមានទឹកដមសំឡេងពីរោះ និងបានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យចម្រៀងអស់ជាច្រើនឆ្នាំមក តារាជើងចាស់រូបនេះ ថែមទាំងបានសាងសមិទ្ធផលក្នុងការសម្តែងភាពយន្តទៀតផង។

តាមរយៈកម្មវិធី “3.2.1 Action” អ្នកនាងយក់ ឋិតរដ្ឋា បានឱ្យដឹងថា កន្លងមក អ្នកនាងក៏បានចូលរួមសម្តែងភាពយន្តបានចំនួន៤-៥ដែរមានដូចជា ខ្មោចនាងភូមិរី ព្យុះចិត្តយុវវ័យ ក្រពើឆារ៉ាវ៉ាន់ ជាដើម។

ដូចនេះចង់ដឹងថា ជីវិតក៏ដូចជាបទពិសោធតារាចម្រៀងរូបនេះយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង