Liverpool បានបង្កើតក្ដីសង្ឃឹមសម្រាប់ឆ្ពោះទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បន្ទាប់ពីស៊ុត បានពីរគ្រាប់ចុងម៉ោង ទល់នឹងក្រុម Inter Milan នៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ក្នុងកីឡដ្ឋាន San Siro កាលពីយប់មិញ។
ក្រុមហង្សក្រហម បើកការនាំមុខពីខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ដែលកើតចេញពីបាល់ជ្រុងទាត់ចេញពី Andrew Robertson នៅនាទីទី៧៥។ Mohamed Salah បន្ថែមគ្រាប់ទី២ នៅនាទីទី៨៣ ដែលមានន័យថាក្រុមរបស់លោក Jurgen Klopp ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការប្រកួតជើងទីពីរ នៅកីឡដ្ឋាន Anfield នៅខែក្រោយ។
វាជារាត្រីដ៏គួរឱ្យ ចងចាំមួយសម្រាប់ខ្សែបម្រើ Harvey Elliott ដែលបានក្លាយជាកីឡាករក្មេងបំផុត សម្រាប់ Liverpool នៅអាយុ ១៨ ឆ្នាំ និង ៣១៨ ថ្ងៃ នៅក្នុង UEFA Champions League ។
យ៉ាងណាមិញ ក្រុមហង្សក្រហម មានខ្សែប្រយុទ្ធព័រទុយហ្គាល់ Diogo Jota បានរបួស ដែលត្រូវបានជំនួសដោយ Firmino នៅដើមវគ្គទីពីរបន្ទាប់ពីរងរបួសកជើង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕