ចិន៖ កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ តារាសម្តែង Feng Shaofeng និង Zhao Liying បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងក្រោយអ្នកទាំង២ប្រកាសដំណឹងលែងលះគ្នាដែលបណ្តាសារព័ត៌មានភាគច្រើនបានឱ្យដឹងថា មូលហេតុនៃការលែងលះរបស់អ្នកទាំង២ដោយសារម្តាយរបស់តារាសម្តែងប្រុស Shaofeng បានមើលងាយ Liying ថាទាំងចំណេះដឹង ទាំងប្រវត្តិគ្រួសារមិនស្មើគ្រួសារខាងគាត់។
រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ នេះសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា Feng Shaofeng សោកស្តាយជាខ្លាំងដែលបានសម្រេចចិត្តលែងលះគ្នាជាមួយ Liying ហើយលោកពិតជាចង់រៀបការម្តងទៀតជាមួយនាងណាស់។ ចំណែកឯម្តាយរបស់លោកវិញក៏បាននិយាយថា មកដល់ពេលនេះទើបគាត់ដឹងថា Liying គឺជាកូនប្រសារដ៏ល្អបំផុត។
ការពិតទាំងនេះបានបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរ ១៨០ដឺក្រេរបស់ម្តាយ Feng Shaofeng ដែលធ្លាប់តែជាម្តាយក្មេកដែលពិបាក និងមានតម្រូវការខ្ពស់ចំពោះកូនប្រសារ ប៉ុន្តែពេលនេះបែរជាសរសើរថា Liying ជាកូនប្រសារល្អ រហូតគាត់បានស្នើរសុំឱ្យអ្នកទាំង២ចំណាយពេលវេលាជាមួយគ្នាដើម្បីបង្កើតអារម្មណ៍ល្អៗជាមួយគ្នាឡើងវិញទៀតផង៕