×

Mo Salah ឈានមួយ ជំហានទៀត តាម​ពីក្រោយ កំណត់ត្រា ប្រវត្តិសាស្ត្រ​របស់ Cristiano Ronaldo

Mohamed Salah បានក្លាយជាកីឡាករល្អបំផុតមួយរូបក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានរដូវកាលកន្លងមកនេះ ប៉ុន្តែគេមិនទាន់ឈានដល់ចំណុចខ្ពស់បំផុតរបស់ Cristiano Ronaldo នៅឡើយទេ។

ខ្សែ បម្រើប្រយុទ្ធ ស្លាបរបស់ក្រុម ហង្ស ក្រហម បាន រក គ្រាប់ បាល់ បញ្ចូល ទី ម្ដង ទៀត កាល ពី យប់មិញ ទល់នឹងក្រុម Inter Milan ក្នុង ជ័យ ជម្នះ ២-០ របស់ ក្រុម ខ្លួន នៅ កីឡដ្ឋាន San Siro។
គ្រាប់ បាល់ របស់ Salah មាន ន័យ ថា គេ បាន ស៊ុត បញ្ចូល ទី ៨លើក ចុង ក្រោយ ក្នុង ការ ប្រកួត ក្រៅ ដី ក្នុង ពានរង្វាន់ UEFA Champions League ។ ទោះបីជាយ៉ាងណា បច្ចុប្បន្ន Ronaldo នៅតែរក្សាកំណត់ត្រាសម្រាប់គ្រាប់បាល់ក្រៅដីច្រើនជាងគេជាប់ៗគ្នា ដោយស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន១២ដងជាប់ៗគ្នានៅ UCL កាលពីលេងឱ្យ Real Madrid ។

Salah នឹង មិន អាច បំបែក កំណត់ ត្រានេះនៅរដូវកាលនេះទេ សម្រាប់ការប្រកួតក្រៅដី UCL នៅសល់ ដែល Liverpool អាចនឹងផ្ដល់ជូនរូបគេ។ Liverpool កំពុងលេងនៅវគ្គ ១៦ក្រុមចុងក្រោយ UCL នាពេលបច្ចុប្បន្ន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង