×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

យន្តហោះ ក្រុម Manchester City បាន បោះបង់​ការចុះចត ដោយសារ​ខ្យល់ព្យុះ

យន្តហោះដឹកកីឡាកររបស់ក្រុម Manchester City បានព្យាយាមចុះចតនៅទីក្រុង Manchester មុនពេលត្រូវបានបង្វែរទៅ Liverpool វិញ។

ជើងហោះហើរ Titan Airways ដែលដឹកក្រុមមេឃខៀវ ត្រឡប់មកពីទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ក្រោយយុទ្ធនាការ UEFA Champions Leage វគ្គ១៦ក្រុម ជើងទី១ បន្ទាប់ពីបំបាក់ក្រុម Sporting Lisbon ក្នុងលទ្ធផល ៥-០ បានព្យាយាមចុះចត ៣ដង នៅពេលដែលមានខ្យល់បក់ខ្លាំង ដោយសារព្យុះ ឈ្មោះ Dudley ។

បន្ទាប់ ពី បរាជ័យ៣លើក យន្តហោះ ត្រូវ បាន បង្វែរ ទៅ កាន់ ព្រលានយន្តហោះនៅ Liverpool John Lennon នៅ ថ្ងៃ ពុធ ទី១៦ ខែ កុម្ភៈ។

អ្នក នាំ ពាក្យ ក្លិប បាន និយាយ ថា៖ “យើង អាច បញ្ជាក់ ថា យន្តហោះ ដែល ដឹក ក្រុម ដំបូង មក ផ្ទះ ពី Lisbon បាន ចុះ ចត ដោយ សុវត្ថិភាព ក្នុង ទីក្រុង Liverpool បន្ទាប់ ពី ខ្យល់ បក់ ខ្លាំង បាន បង្ខំ ឱ្យ មាន ការ បង្វែរ ពី Manchester”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង