×

អ្នកជំនាញ​រកឃើញ​ប្រភេទ​សត្វល្មូន​ចំនួន ៤៩ប្រភេទ នៅ​ខេត្តកំពង់ធំ

កំពង់ធំ៖ ថ្មីៗកនេះ គម្រោងរេដបូកទំរីង សហការជាមួយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ បានធ្វើការសិក្សាពីវត្តមានសត្វល្មូននៅក្នុងតំបន់គម្រោងទាំងមូល។ ជាលទ្ធផលក្រុមអ្នកស្រាវជ្រាវបានរកឃើញសត្វល្មូនចំនួន ៤៩ប្រភេទ (herpetofauna species) នៅក្នុងតំបន់អនុវត្តគម្រោង។ នេះបើយោងតាមការឱ្យដឹងពីគម្រោងរេដបូកទំរីង នៃខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីពេលកន្លងមក ក្រុមអ្នកស្រាវជ្រាវបាណកសត្វកម្ពុជា (Cambodian Entomology Initiatives) បានធ្វើការសិក្សាពីវត្តមានសត្វល្អិតនៅក្នុងតំបន់គម្រោងទាំងមូល ដោយប្រមូលបានសំណាកសរុបចំនួន១៥៨២ ស្មើនឹង ២៨៣ប្រភេទ ដោយយោងតាមលក្ខណៈរូបសាស្ត្រនៅក្នុងតំបន់អនុវត្តគម្រោង។

គម្រោងនៃការសិក្សាស្រាវជ្រាចនេះ ក៏ជាផ្នែកមួយនៃការរៀបចំសម្រាប់ការផ្ទៀងផ្ទាត់ឥណទានកាបូនលើកទី២ (Second Verification) របស់គម្រោងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង