×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

សម្តេចតេជោ ហ៊ុន សែន សម្រេច​ឱ្យ​កុមារ​អាយុ ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ប្រញាប់​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដោយសារ​កំពុង​មាន​ហានិភ័យ​ដោយ​មេរោគអូមីក្រុង

អត្ថបទលោក៖ ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មុននេះបន្តិច ខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចទាក់ទិននឹងដំណើរការ នៃការគ្រប់គ្រងថែទាំ ទប់ស្កាត់ទៅនឹងការមេរោគបំប្លែងថ្មី អូមីក្រុង ដែលក្នុងនោះមានការសម្រេចចិត្តដ៏សំខាន់មួយ គឺចាក់វ៉ាក់សាំងសម្រាប់កុមារពីអាយុ ៣ឆ្នាំដល់៥ ឆ្នាំ »។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មូលហេតុ នៃការសម្រេចបែបនេះ ដោយសារតែសង្កេតឃើញថា ចាប់ពីអូមីក្រុមបានទន្ទ្រាននៅក្នុងប្រទេសរបស់យើងចំនួនកុមារមានអាយុក្រោម ៥ឆ្នាំមានប្រមាណជាង ២៥ភាគរយ ដែលឆ្លង នៃជំងឺនេះ។ សម្ដេចក៏បានបញ្ជាក់ថា «និយាយដោយត្រង់ សូម្បីតែចៅទី ២១របស់ខ្ញុំព្រះករុណាខ្ញុំដែលទើបតែមានអាយុមិនដល់ពីរខួប ក៏ទទួលការឆ្លងផងដែរ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ដូច្នេះយើងត្រូវចាំបាច់ចាក់ឱ្យកុមារដែលមានអាយុពី ៣ទៅដល់ ៥ឆ្នាំ។ ដោយឡែកអាយុ ៥ឆ្នាំឡើងលើយើងបានចាក់រួចហើយដោយជាបន្តទៅទៀតនេះ មានភាពចាំបាច់ដើម្បី និងការពារកុមាររបស់យើងកុំអោយឆ្លងនៅមេរោគកំប្លែងថ្មីអូមីក្រុងគឺកូវីត១៩»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងគ្មានជម្រើសណាក្រៅពីចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូស ទី១ និងទី២ សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ ដែលនៅទូទាំងប្រទេស យើងប៉ានប្រមាណតួលេខជំរឿនមានប្រមាណជា ៧០ ម៉ឺននាក់ »។ អាស្រ័យហេតុនេះ សម្ដេចតេជោ ហ៊ុនសែន ក៏បានអំពាវនាវចំពោះមាតាបិតាអាណាព្យាបាលសូមនាំកូនចៅរបស់ខ្លួនទទួលវ៉ាក់សាំងនៅតាមទីកន្លែងដែលរៀបចំដោយការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន»។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក៏ដូចជាមន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានាខិតខំសម្របសម្រួលដំណើរការ នៃការចាក់វ៉ាក់សាំងឲ្យកុមារអាយុ ៣ ឆ្នាំដល់ ៥ឆ្នាំឲ្យបានឆាប់ហើយធ្វើឲ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង។

បើតាមសម្ដេច ហ៊ុន សែន បានលើកឡើង គឺមានរហូតដល់ការប្រើម៉ាស៊ីនជំនួយដកដង្ហើមផងដែរសំរាប់កុមារដែលបានឆ្លងកូវីដ១៩ ដូច្នេះវ៉ាក់សាំង គឺជាជម្រើសដ៏ល្អបំផុតដើម្បីធានាថា ពួកគេគឺទទួលបានភាពស៊ាំ ហើយមិនមានការឆ្លងជំងឺ ប្រសិនបើមានការឆ្លងក៏មិនបង្កទៅដល់ភាពធ្ងន់ធ្ងររហូតដល់អន្តរាយអាយុជីវិតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង