×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

មកដល់ហើយ! ថ្ងៃពិសេស​ដែល “CBS គុនខ្មែរ” នឹង​ចាក់ផ្សាយ​ជាលើកដំបូង

ភ្នំពេញ៖ “CBS គុនខ្មែរ” កម្មវិធីប្រដាល់ថ្មីដែលប្លែក និងមិនធ្លាប់មានពីមុនមក នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ចាប់ពីម៉ោង ៧យប់ ដល់ម៉ោង ៩យប់ រាត្រីថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងសប្ដាហ៍ដំបូងនេះ លោកអ្នកនឹងបានជួបជាមួយសមាសភាពកីឡាករ និងគ្រូកិត្តិយស នៃក្រុមទាំង៤ ប្រចាំពូល A ចំនួន ១២រូប ព្រមទាំងវត្តមាននៃការអញ្ជើញចូលរួមរបស់តំណាងមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ។

ក្រុមទាំង៤ ដែលនឹងចូលខ្លួនមកបង្ហាញដល់ទស្សនិកជន មានដូចជា៖
១. នាគរាជ និរតី

២. ឆ្លាមស ឦសាន

៣. ចចក បស្ចឹម

៤. ទន្សោង ទក្សិណ

ជួបជាមួយនឹងវត្តមានពិធីករ-ពិធីការិនី ដែលមានបទពិសោធយូរឆ្នាំលើវិស័យប្រដាល់គុនខ្មែរ រួមមាន លោក ស៊ីថូ ណាថាន់ លោក យ៉េន ម៉ៅ លោក សេន ប៊ុនថេន និង កញ្ញា ពេជ្រ ចរណៃ ។

តើសប្ដាហ៍ដំបូងរបស់ “CBS គុនខ្មែរ” នឹងមានអ្វីពិសេសខ្លះ? កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN និងផេកហ្វេសប៊ុក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ម៉ោង ៧យប់ដល់ម៉ោង ៩យប់។ ការប្រកួតដ៏កក្រើកនេះ គាំទ្រពេញទំហឹងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង