តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសជប៉ុននឹងបន្ធូរបន្ថយច្បាប់ព្រំដែនដ៏តឹងរ៉ឹងរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យនិស្សិត និងពាណិជ្ជករចូលប្រទេសចាប់ពីខែមីនា ប៉ុន្តែអ្នកទេសចរ នឹងមិនទានត្រូវបានអនុញ្ញាតឱ្យចូលឡើយ។
ជំហរនេះ កើតឡើងជាមួយនឹងសម្ពាធកាន់តែខ្លាំងឡើង លើប្រទេសជប៉ុនពីសហគមន៍ធុរកិច្ច និងអ្នកសិក្សា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន ដែលជាការតឹងតែងបំផុតនៅក្នុងកិច្ចប្រជុំ G7 ប៉ុន្តែមានការគាំទ្រយ៉ាងទូលំទូលាយពីអ្នកបោះឆ្នោតជប៉ុន។
ប្រទេសជប៉ុន បានហាមឃាត់អ្នកទេសចរបរទេស ចាប់តាំងពីការចាប់ផ្ដើមដំបូងនៃជំងឺរាតត្បាត។
ចាប់ពីថ្ងៃទី១ ខែមីនា លោក Kishida បាននិយាយថា៖ “យើងនឹងអនុញ្ញាតឱ្យភ្ញៀវ លើកលែងតែអ្នកដែលមកសម្រាប់ទេសចរណ៍” ដោយបន្ថែមថា ចំនួនអ្នកចូលប្រចាំថ្ងៃ នឹងត្រូវបានកើនឡើងពី ៣៥០០នាក់ ទៅ ៥០០០ នាក់៕