×

ក្មេងប្រុសម្នាក់​ជាប់​ក្នុងអណ្តូង នៅ​អាហ្វហ្គានីស្ថាន​អស់ពីរថ្ងៃ (មានវីដេអូ)

អាហ្វហ្គានីស្ថាន៖ ក្រុម អ្នក ជួយ សង្គ្រោះ កំពុង តែ រុល ទៅ រក ក្មេង ប្រុស ម្នាក់ ដែល ជាប់ ក្នុង អណ្ដូង ក្នុង ប្រទេស អាហ្វហ្គានីស្ថាន អស់ រយៈ ពេល ពីរ ថ្ងៃ។ វីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីក្មេងប្រុស ឈ្មោះ Haider បានជាប់ក្នុងអណ្តូងមួយ ក្នុងតំបន់ដាច់ស្រយាលនៃខេត្ត Zabul ភាគខាងត្បូងនៃប្រទេស។

ចាប់ តាំង ពី បាន ជាប់ នៅ ថ្ងៃ អង្គារ មក ស្ថានភាពសុខភាព របស់ ក្មេង ប្រុស នេះ ត្រូវ បាន គេ រាយការណ៍ ថា បាន ធ្លាក់ ចុះ។ មន្ត្រីក្នុងតំបន់បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ កំពុងជីករូងក្រោមដី ដើម្បីទៅដល់ក្មេងប្រុសនោះ។

វីដេអូបង្ហាញពីក្មេងប្រុសជាប់គាំងនៅក្នុងអណ្តូង ប៉ុន្តែគេអាចធ្វើចលនាដៃ និងដងខ្លួនបាន។ ឪពុករបស់ក្មេងបានសួរថា៖ ”មិនអីទេកូន?” “និយាយជាមួយប៉ាកុំយំ ពួកគាត់កំពុងជួយយកកូនចេញហើយ”។ ចំណែកក្មេងប្រុសឆ្លើយតបថា៖ “មិនអីទេ ខ្ញុំនឹងព្យាយាមនិយាយបន្តទៀត”។

Haider បានជាប់នៅក្នុងអណ្តូងនៅក្នុងភូមិ Shokak បន្ទាប់ពីធ្លាក់ចូលកាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា ក្មេងប្រុសនេះ ទើនៅត្រឹមជម្រៅប្រហែល ១០ម៉ែត្រ ដែលអណ្ដូងមានជម្រៅប្រហែល ២៥ម៉ែត្រឯណោះ។

សូមរំឭកថា កាលពីពីរសប្ដាហ៍មុន ប្រតិបត្តិការស្រដៀងគ្នានេះ បានកើតឡើង បន្ទាប់ពីក្មេងប្រុសម្នាក់បានស្លាប់នៅក្នុងប្រទេសម៉ារ៉ុក បន្ទាប់ពីជាប់ក្នុងអណ្តូងអស់រយៈពេល៤ថ្ងៃ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង