×

មិននឹកស្មាន​ជីវិត​តួអង្គ ស៊ីមិន មិនមាន​មិត្តភក្តិ​ដូច​អ្នកដទៃ​បែបនេះសោះ

តៃវ៉ាន់៖ តួអង្គស៊ីមិន ដែលសម្តែងដោយលោក Ken Chu ក្នុងរឿង F4 តារាប្រុសរូបនេះបានប្រាប់ឱ្យដឹងថា លោកមិនមានមិត្តភក្តិដូចអ្នកឯទៀតឡើយ មិត្តភក្តិដែលលោកមានគឺមានតែម្នាក់គត់គឺប្រពន្ធរបស់លោក តារាសម្តែង Vivian Han។

Ken បានឱ្យដឹងថា កាលលោកនៅក្មេងលោកធ្លាប់រើកន្លែងស្នាក់នៅយ៉ាងហោចណាស់ ៤០ដង ដូចនេះលោកមិនមានមិត្តភក្តិជាក់លាក់ណាមួយដូចគេឡើយ ព្រោះធម្មតានៅពេលដែលមិនបានទាក់ទងគ្នា ទំនាក់ទំនងនឹងបញ្ចប់ទៅតាមនោះដែរ។

នៅពេលសួរថា ចុះសមាជិកសម្តែងរឿង F4 ជាមួយនោះ? Ken បានឆ្លើយថា សម្រាប់ Jerry Yan, Vanness Wu និង Vic Chou គឺជាមិត្តរួមការងារ មិនមែនជាមិត្តភក្តិឡើយ។ គួរបញ្ជាក់ដែរថា Ken ធ្លាប់បានឱ្យដឹងថា សម្រាប់ទីផ្សារសិល្បៈរបស់លោកគឺធ្លាក់ដល់ចំនុចសូន្យមិនមានផលិតកម្មណាទាក់ទងឱ្យលោកថតឡើយ ដូចនេះលោកធ្លាប់នៅតែក្នុងផ្ទះអង្គុយលេងហ្គេមទាំងមិនអាចរកប្រាក់ចំណូលបានឡើយ។

យ៉ាងណាជីវិតតារាប្រុសរូបនេះ ក្រៅពីប្រពន្ធរបស់លោកហើយ លោកហាក់ជាមនុស្សឯកាម្នាក់មិនសូវមានការរាប់អានពីអ្នកដទៃឡើយ យ៉ាងណាសម្រាប់អ្នកដែលធ្លាប់គាំទ្ររឿង F4 នៅតែចងចាំ និងគាំទ្រលោកជានិច្ចបើទោះជាលោកគ្មានសកម្មភាពអ្វីក្នុងសិល្បៈក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង