ហុងកុង៖ រូបភាពមួយសន្លឹក បានធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់តារាសម្តែងជាតួអង្គ មហាទេពស្មើមេឃ ស៊ុន អូខុង គឺលោក Dicky Cheung មានការភ្ញាក់ផ្អើលជាខ្លាំង។ រូបមួយសន្លឹកដែលត្រូវបានចែកចាយជាមួយពាក្យចចាមអារ៉ាមថា តារាសម្តែង Dicky គឺជាជនបោកប្រាក់តាមទូរសព្ទដែលបានឆបោកជនរងគ្រោះអស់ទឹកប្រាក់ជាច្រើន ពេលនេះត្រូវបានចាប់ខ្លួនហើយ។
រូបភាពមួយសន្លឹកនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ប៉ុន្តែត្រូវបានតុលាការបញ្ជាក់ថា ជនសង្ស័យ គឺជាតារាចម្រៀងក្នុងបារមួយ មិនមែនជាលោក Dicky ឡើយ។ ការចេញមកបញ្ជាក់នេះ បានធ្វើឱ្យអ្នកគាំទ្រអស់ការសង្ស័យ និងធូរចិត្តគ្រប់គ្នា។
គួរបញ្ជាក់ដែរថា ដោយសាររូបភាពមួយសន្លឹកដែលឃើញតែប្រលោះភ្នែក និងមើលទៅស្រដៀងគ្នាជាមួយ Dicky ខ្លាំងពេកទើបធ្វើឱ្យមនុស្សជាច្រើនមានការយល់ច្រលំបែបនេះ៕