×

សូមប្រយ័ត្ន! កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ ប្រភេទ​អូមីក្រុង ៤១៤នាក់ ជាសះស្បើយ ២៤៧នាក់ និង​មិនមាន​អ្នកស្លា ប់ដោយ​ជំងឺ​កូវីដ១៩​ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ៤១៤នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ២៦ នាក់ និងឆ្លងក្នុងសហគមន៍ ៣៨៨ នាក់ ខណៈជាសះស្បើយ ២៤៧ នាក់ និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ១៩នោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៥.២០១ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩.៨៨០ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង