×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Leicester City បង្ហាញ​គម្រោង​សាងសង់​រូប​សំណាក​អតីត​ប្រធានក្លិប

គម្រោងថ្មី សម្រាប់រូបសំណាកអតីតប្រធានក្លិប Leicester City ត្រូវបានបង្ហាញជាផ្លូវការ។ លោក Vichai Srivaddhanaprabha និងមនុស្ស ៤នាក់ផ្សេងទៀត បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅខាងក្រៅកីឡដ្ឋាន King Powerកាលពីខែតុលា ឆ្នាំ២០១៨។

កូនប្រុសរបស់គាត់ និងជាប្រធានបច្ចុប្បន្ន លោក Aiyawatt តែងតែនិយាយថា គាត់ចង់ឱ្យមានរូបសំណាករបស់ឪពុករបស់គាត់។ រូបសំណាក នឹង មាន កម្ពស់ ២,៧ ម៉ែត្រ ឈរ នៅ លើទម្រ ២,៥ ម៉ែត្រ ដែល មាន រូប សញ្ញា របស់ មូលនិធិ Vichai Srivaddhanaprabha ដែល ជាមូលនិធិសប្បុរសធម៌ ដែល ដាក់ ឈ្មោះ ក្នុង កិត្តិយស របស់ លោក។ រុក្ខជាតិ និងកៅអីទាំងបួន ត្រូវបានរចនាឡើងដើម្បី សង្កត់ធ្ងន់លើសាសំខាន់ និងអនុញ្ញាតឱ្យអ្នកទស្សនាអង្គុយ។

ក្លិបបាននិយាយថា រូបសំណាកនឹងត្រូវដាក់នៅជ្រុងពាយ័ព្យនៃកីឡដ្ឋាន។ អ្នកនាំពាក្យបានបន្ថែមថា ការងារសាងសង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ មុនពេលការបង្ហាញជាផ្លូវការនៅនៅក្នុងខែមេសា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង