×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាំទី​មកពី​ក្របខណ្ឌ MLS រំពឹងថា នឹង​អាចដណ្ដើម​តំណែង​អ្នកចាំទីដៃទី១​នៅ Arsenal

កីឡាករ Matt Turner ជឿជាក់ថា ខ្លួនអាចប្រកួតប្រជែងជាមួយអ្នកចាំទី Aaron Ramsdale សម្រាប់តំណែងជាអ្នកចាំទីដៃទី១ នៅក្រុម Arsenal ដោយបានទទូចថា ខ្លួនមិនចូលរួមជាមួយក្រុមកាំភ្លើងធំដើម្បីអង្គុយកៅអីបម្រុងទេ។

អ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះ នឹងផ្ទេរពីក្លិប New England Revolution ទៅភាគខាងជើងទីក្រុងឡុងដ៍នៅចុងរដូវកាលនេះ បន្ទាប់ពីក្រុមមកពីក្របខណ្ឌ Premier League បានយល់ព្រមលើតម្លៃ ៥លានផោនជាមួយសមភាគី MLS ក៏ដូចជា ទឹកប្រាក់បន្ថែម និង ១០ភាគរយលើការលក់បន្ត។

អ្នកចាំទិ Bernd Leno ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុម Arsenal នៅចុងបញ្ចប់នៃរដូវកាលនេះ ព្រោះមិនចង់ធ្វើជាអ្នកចាំទីដៃទីពីរ ដែលមានន័យថា Turner ទំនងជានឹងបំពេញចន្លោះប្រហោងនេះ។

Ramsdale គឺជាអ្នកចាំទីឆ្នើមម្នាក់របស់ Arsenal ក្នុងរដូវកាលនេះ ជាមួយនឹងការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ ធ្វើឱ្យសក្តិសមនឹងតម្លៃរបស់អតីតតារាឆ្នើមរបស់ក្រុម Sheffield United រូបនេះចំនួន ៣០លានផោន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង