
ភ្នំពេញ៖ តារាសម្តែង និងជាតារាកំប្លែងលោក អៀង ចេនឡា បានបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយស្ថានភាពជំងឺកាន់តែដុនដាបខ្លាំងលែងដឹងខ្លួន មមើមមាយ លើគ្រែពេទ្យគួរឱ្យអាសូរ។

តាមការឱ្យដឹងពីលោក សុខ រ៉ាស៊ី ជាប្អូនប្រុសថា បងប្រុសរបស់លោកមានជំងឺរលាកស្រោមខួរក្បាលដែលលោកធ្លាក់ខ្លួនឈឺយូរខែមកហើយ ប៉ុន្តែពេលនេះសភាពជំងឺកាន់តែមិនប្រក្រតីខ្លាំងឡើង ដែលលោកមិនអាចបញ្ជូនបងប្រុសទៅព្យាបាលក្រៅប្រទេសឡើយដោយសារបញ្ហាវីរុសកូវីដ១៩កំពុងវាយលុក។
ជាមួយនឹងសារមួយនេះដែរ សប្បុរសជនជាច្រើនបាននាំគ្នាជួយជាថវិកាសម្រាប់លោកអៀង ចេនឡា សម្រាប់ព្យាបាល។ រីឯអ្នកគាំទ្រតារារូបនេះក៏បាននាំគ្នាជូនពរលោកឱ្យប្រសើរឡើងឆាប់ៗនេះដើម្បីសម្តែងសិល្បៈកំដរអារម្មណ៍ទស្សនិកជនបន្តទៀតផងដែរ៕
