×

បៀមទុក្ខ​ដល់​កម្រិត ពេលនេះលី ម៉ារីណា សម្រេច​​ចែកផ្លូវ​ពី​ស្វាមីហើយ

ភ្នំពេញ៖ ចំណងស្នេហ៍ក្នុងនាមជាប្តីប្រពន្ធរបស់តារាសម្តែង និងបង្ហាញម៉ូតអ្នកនាង លី ម៉ារីណា ត្រូវបានបញ្ចប់ដោយនាងបានប្រកាសលើគណនីហ្វេសបុករបស់ខ្លួនក្នុងពេលថ្មីៗនេះដោយអ្នកនាងបានរៀបរាប់ថា “នាងខ្ញុំ លី ម៉ារីណា សូមប្រកាសជាសាធារណៈថា នាងខ្ញុំ និងស្វាមីឈ្មោះលោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។

អ៊ីចឹង អ្វីៗគ្រប់យ៉ាង នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី និងទុកមុខរាប់អានគ្នា ហើយអ្វីដែលបានបញ្ចប់សូមឱ្យរក្សាតម្លៃទាំងសងខាងកុំបង្កហេតុផលក្នុងព័ត៌មានសង្គម ហើយកុំឱ្យបង្ហោះនូវអ្វីដែលឱ្យមានផលប៉ះពាល់ដល់សង្គមបន្តទៀត សូមអរគុណ”។

គួររំឭកថា មួយរយៈពេលមុនអ្នកគាំទ្រតារាស្រីរូបនេះនាំគ្នាភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំងដែលរូបនាងបានធ្វើការឡាយនៅម៉ោងទាបភ្លឺលើគណនីហ្វេសបុករបស់នាងជាមួយនឹងការយំសោកមិនដឹងមូលហេតុ បើទោះជាអ្នកគាំទ្រសួរយ៉ាងណាក៏នាងមិនប្រាប់ដែរ ប៉ុន្តែមកទល់ពេលនេះ លី ម៉ារីណា បានប្រកាសលែងលះស្វាមីដែលរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំជាផ្លូវការហើយ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយអ្នកនាង លី ម៉ារីណា បានឱ្យដឹងថា បញ្ហាកើតឡើងដោយសារស្វាមីនាងមិនទុកចិត្តនាង ហើយលោកបានគំរាមនឹងតាមចងកម្មចងពៀរមិនឱ្យនាងមានសេចក្តីសុខឡើយ។

ក្រៅពីអាជីពក្នុងសិល្បៈហើយនោះអ្នកនាង លី ម៉ារីណា ក៏មានមុខរបរលក់សម្លៀកបំពាក់ និងផលិតផលដើម្បីរកចំណូលបន្ថែមមកផ្គត់ផ្គង់គ្រួសារផងដែរ ទោះបីជាធ្លាប់តែបង្ហាញស្នាមញញឹមជាប្រចាំក៏ដោយ ប៉ុន្តែតារាស្រីរូបនេះបានបង្កប់ភាពសោកសៅក្នុងជម្រៅចិត្តជាច្រើនដែលនាងមិនចង់បង្ហាញជាសាធារណៈ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង