×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Cristiano Ronaldo អាចបង្កើត​កំណត់ត្រា​មួយទៀត​បាន ក្នុង​ការប្រកួត​ទល់នឹង Leeds

តារាឆ្នើម Cristiano Ronaldo របស់ក្លិប Manchester United នឹងបង្កើតកំណត់ត្រាថ្មីនៃក្របខណ្ឌ Premier League ប្រសិនបើគាត់ត្រូវបានគេដាក់ឈ្មោះក្នុងជម្រើសដំបូងរបស់លោក Ralf Rangnick សម្រាប់ជំនួបទល់នឹង Leeds United នៅកីឡដ្ឋាន Elland Road នៅចុងសប្ដាហ៍នេះ។

ក្រុមបិសាចក្រហម នឹងទៅសួរសុខទុក្ខ Leeds នៅចំពោះមុខអ្នកគាំទ្រនៅ Elland Road ជាលើកដំបូង ចាប់តាំងពីការប្រកួត League Cup ក្នុងខែកញ្ញា ឆ្នាំ២០១១។ ទោះជាយ៉ាងណាក៏ដោយ ជំនួបចុងក្រោយនៃក្របខណ្ឌ Premier League រវាងក្រុមទាំងពីរ បានកើតឡើងកាលពីខែតុលា ឆ្នាំ២០០៣ នៅពេលដែល Man Utd បាន យក ឈ្នះ ក្នុង លទ្ធផល ១-០។

Ronaldo ក៏បានចូលលេងឱ្យ Man Utd នៅថ្ងៃនោះ មានន័យថា គាត់នឹងក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលបានប្រឈមមុខនឹងគូប្រជែងនៅ Elland Road ក្នុងរយៈពេលមានរយៈពេល ១៨ ឆ្នាំ ១២៥ថ្ងៃ ចាប់តាំងពីពេលចុងក្រោយដែលគាត់បានជួបជាមួយ Leeds។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង