×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែប្រយុទ្ធ Norwich City នឹង អវត្តមាន​រហូតដល់​ចប់ រដូវកាល​ដោយសារ​របួស

ក្លិប Norwich City បាន បញ្ជាក់ ថា ខ្សែ ប្រយុទ្ធ សញ្ជាតិ អៀរឡង់ Adam Idah នឹង ត្រូវ អវត្តមាន ក្នុង រដូវ កាល នេះ ដោយ សារ របួស ជង្គង់ ពេល ប៉ះទង្គិចអំឡុងជំនួបទល់នឹងក្រុម Manchester City ។

ចាប់តាំងពីការប្រកួតនេះ Idah បានទទួលការវះកាត់ បន្ទាប់ពីបានជួបអ្នកឯកទេស។ លោក Dean Smith អ្នកចាត់ការ បានសារភាពថា ព័ត៌មាននេះគឺជា ការប៉ះទង្គិចយ៉ាងខ្លាំង ចំពោះក្រុមរបស់គាត់។

Idah បានចាប់ផ្តើមបង្ហាញខ្លួនជាកីឡាករ១១នាក់ដំបូង សម្រាប់ Norwich City ដោយស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅក្របខណ្ឌ Premier League ក្នុងជ័យជម្នះ ២-១ លើ Everton កាលពីខែមករា ហើយថែមទាំងបង្ហាញការចាប់អារម្មណ៍ក្នុងការឈ្នះ ៣-០ លើ Watford ផងដែរ។

ដំណឹង នេះ ក៏ មិនសូវជាល្អសម្រាប់ ក្រុមជម្រើសជាតិ អៀរឡង់ ដែលត្រូវប្រកួតមិត្តភាព ទល់ នឹងក្រុម បែលហ្ស៊ិក និង លីទុយអានី នៅ ចុង ខែ មីនា។ ការចូលរួមរបស់ Idah នៅក្នុងការប្រកួត Nations League នៅខែមិថុនា ទល់នឹង ក្រុម អ៊ុយក្រែន ស្កុតឡែន និងអាមេនី នឹងស្ថិតក្នុងមន្ទិលសង្ស័យផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង