×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

អ្នកជំនាញថា អូមីក្រុង អាច​បង្ក​ឱ្យ​រលាក​ប្រព័ន្ធ​សរសៃប្រសាទ

ពិតណាស់ វីរុសកូវីដ-១៩ បង្កជាបញ្ហាសុខភាពមួយចំនួនដែលមានរោគសញ្ញាយូរជាងការរំពឹងទុក។ ជាក់ស្ដែង អ្នកស្រាវជ្រាវជនជាតិរុស្សីបានរកឃើញថា វ៉ារ្យង់កូវីដ-១៩ ក៏អាចបណ្ដាលឱ្យមានផលវិបាកនៃប្រព័ន្ធសរសៃប្រសាទផងដែរ។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងបានត្អូញត្អែរពីរោគសញ្ញាដែលមិនងាយបាត់ទៅវិញ ហើយបច្ចុប្បន្ននេះ មានភស្តុតាងបញ្ជាក់ពីផលវិបាកផ្នែកសរសៃប្រសាទទៀតផង។

វ៉ារ្យង់អូមីក្រុង បង្កឱ្យមានផលវិបាក និងការរលាកខួរក្បាល
លោក Andrey Isaev ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវ DNKOM មានប្រសាសន៍ថា វីរុសបំប្លែងថ្មី អូមីក្រុងអាចនាំឱ្យមានរោគសញ្ញារយៈពេលវែងចំពោះមនុស្សពេញវ័យ និងការរលាកជាប្រព័ន្ធចំពោះក្មេង។ យ៉ាងណាមិញ វីរុសអូមីក្រុងមិនសូវវាយប្រហារសួត ដូចវីរុសប្រភេទមុនៗឡើយ ប៉ុន្តែវីរុសនេះអាចបំផ្លាញខួរក្បាល ព្រមទាំងបង្កជាការរលាកទៅវិញ។

លោក Isaevបន្ថែមថា ថ្វីត្បិតតែអូមីក្រុងមានរោគសញ្ញាស្រាលជាងមុន និងមិនបង្កឱ្យកើតជំងឺរលាកសួត ហើយអ្នកជំងឺក៏មិនចាំបាច់ប្រើម៉ាស៊ីនសប់ដង្ហើមសិប្បនិមិត្តយ៉ាងណាក្ដី វាអាចមានផលវិបាកផ្សេងទៀត។ លោកបន្តថា វីរុសកូវីដ-១៩ នាពេលកន្លងមក អាចនាំឱ្យមានការរំខានដល់ប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ ហើយបញ្ហាសុខភាពមួយនេះ ក៏អាចកើតឡើងនៅពេលដែលយើងឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងដូចគ្នា។ប្រសិនបើកុមារឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ការរលាកចូលប្រព័ន្ធឈាមអាចវិវត្តលើពួកគេ ហើយរោគសញ្ញាទូទៅបំផុតរបស់វីរុសមួយនេះ គឺឈឺក្បាល អស់កម្លាំង ឈឺបំពង់ក ក្អកស្ងួត ក្ដៅខ្លួន និងបាត់បង់ចំណង់អាហារ។ រហូតមកទល់ពេលនេះ ការស៊ើបអង្កេតបានបង្ហាញថា វីរុសបំប្លែងថ្មី អូមីក្រុងភាគច្រើនប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ ដោយមានភស្តុតាងតិចតួចប៉ុណ្ណោះ ដែលថាវាមានផលប៉ះពាល់ដល់សួតរបស់អ្នកជំងឺ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង