×

ទីក្រុង​ហុងកុង គ្រោងធ្វើ​តេស្ត​កូវីដ១៩​លើ​ប្រជាជន​ទាំងអស់ ក្រោយ​មន្ទីរពេទ្យ​អស់​បន្ទប់ព្យាបាល​អ្នកជំងឺ

ហុងកុង៖ រដ្ឋបាលក្រុងហុងកុង កំពុងរៀបចំផែនការដើម្បីធ្វើតេស្តប្រជាជនទាំង ៧,៣ លាននាក់របស់ខ្លួន ខណៈមានការកើនឡើងនៃករណីកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង បានគំរាមកំហែងដល់ប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន ដែលធ្វើឱ្យមន្ទីរពេទ្យលែងមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ។

លោកស្រី Carrie Lam មេដឹកនាំហុងកុង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រថា៖ “រដ្ឋបាលហុងកុង នឹងពង្រឹងវិធានការផ្សេងៗ រួមទាំងការធ្វើផែនការសម្រាប់ការធ្វើតេស្តទូទាំងទីក្រុងជាកាតព្វកិច្ច”។

ការធ្វើតេស្តទ្រង់ទ្រាយធំ ត្រូវបានគេប្រើជាញឹកញាប់នៅចិនដីគោក រួមជាមួយនឹងការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ១៩។ ប៉ុន្តែ ទីក្រុងហុងកុង មិនទាន់ចេញវិធានការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកជំងឺនោះទេ ស្របពេលដែលករណីវិជ្ជមានជាច្រើន ត្រូវបានរកឃើញជាបន្តបន្ទាប់។

កាលពីថ្ងៃសុក្រ អាជ្ញាធរ បានប្រកាសពីការឆ្លងថ្មីចំនួន ១១.០០០ករណី មួយថ្ងៃបន្ទាប់ពីរកឃើញ ១២.០០០ករណី ។

មុននេះ អាជ្ញាធរហុងកុង បានព្យាយាមស្វែងរកបន្ទប់សណ្ឋាគាររាប់ពាន់ និងលំនៅដ្ឋានសាធារណៈដែលមិនប្រើប្រាស់ ដើម្បីដាក់អ្នកជំងឺកូវីដ១៩ ព្រមទាំងគ្រោងសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ន និងស្វែងរកជំនួយពីចិនដីគោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង