
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ៥៥២ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ១៣ នាក់ និងឆ្លងក្នុងសហគមន៍ ៥៣៩ នាក់ ខណៈជាសះស្បើយ ២៨៥ នាក់ និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ១៩នោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៥.៧៥៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២០.១៦៥ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕
