ភ្នំពេញ៖ អ្នកដែលធ្លាប់បានទស្សនារឿងភាគខ្មែរ “ទេពធីតាព្កុលមាស” និង “ស្ត្រីពិត ម្តាយពិត ឪពុកពិត” ដែលធ្លាប់បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN កន្លងមកប្រាកដជាបានស្គាល់តួអង្គស្រីព្កុលមាស សម្តែងដោយតារាស្រីជំនាន់ក្រោយ អឿន រ៉ូហ្សា មិនខាន។ ជាមួយនឹងទេពកោសល្យក្នុងការសម្តែងនេះហើយ បានធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្របានយ៉ាងច្រើន។
ប្រជាប្រិយភាពរបស់ អឿន រ៉ូហ្សា បាននាំនាងឱ្យទទួលបានទីផ្សារក្នុងសិល្បៈច្រើនមិនថាការសម្តែង ឬថតផ្សព្វផ្សាយផលិតផលឡើយ ពេលនេះនាងក៏កំពុងមមាញឹកក្នុងការងារសិល្បៈគួរសម រីឯសម្រស់ក៏កាន់តែស្រស់ស្អាតឡើងផងដែរ។ ក្រៅពីការសម្តែងហើយ រ៉ូហ្សា ក៏ធ្លាប់ទទួលបទពិសោធធ្វើជាពិធីការិនីក្នុងកម្មវិធី “Spotlight With Sana” ដែលមានរៀមច្បងជើងចាស់អ្នកនាង ខៀវ សានសាណា ចាំជួយបង្ហាត់បង្ហាញផងដែរ៕