×

ពិតជា​កំពូល​កូនមែន មួយថ្ងៃៗ​គិតតែ​ញុះញង់​ម៉ាក់​ឱ្យ​រករឿងប៉ា

Review៖ ធ្លាប់តែឃើញកូនស្រីជួយផ្សះផ្សា សម្របសម្រួលធ្វើយ៉ាងណាឱ្យឪពុកម្តាយស្រលាញ់គ្នាដើម្បីសុភមង្គលក្នុងគ្រួសារ បែរកូនស្រីតែមួយរបស់លោកតា វ៉ិចទ័រ ឯណេះវិញមួយថ្ងៃៗគិតតែញុះញ៉ង់ម្តាយចោទប្រកាន់ថាឪពុកមានស្រីលួចលាក់ ដើម្បីឱ្យម្តាយរករឿងឪពុកខ្លួនឯងទៅវិញ។

ប៉ុណ្ណេះនៅមិនទាន់អស់ទេ សូម្បីតែម្តាយបង្កើតក៏ជួយចាក់ចេកចាក់ស្ករឱ្យប្រពន្ធ តាវ៉ិចទ័រ រករឿងប្រចណ្ឌគ្មានលុះថ្ងៃដែរ។ យ៉ាងណាមិញ ដោយសារតែស្រលាញ់ប្រពន្ធកូន តាវ៉ិចទ័រ បានត្រឹមបកស្រាយ និងព្យាយាមលួងប្រពន្ធជាទីស្រលាញ់កុំឱ្យគិតផ្តេសផ្តាសប៉ុណ្ណោះ។

មិនដឹងថា តាវ៉ិចទ័រ ជួបទុក្ខលំបាកយ៉ាងណាខ្លះទេ ចង់ដឹងថាដំណើរជីវិតរបស់ តាវ៉ិចទ័រ ដើរដល់ចំណុចណាហើយ តោះទៅទស្សនាវីដេអូ “រឿងខ្ញុំអីចឹង” ទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)

https://fb.watch/bgma_UbWlZ/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង