×

Premier League Preview៖ ការប្រកួត Crystal Palace ទល់នឹង Chelsea ផ្សាយបន្តផ្ទាល់​នៅ MyTV

Chelsea ត្រលប់ រកការប្រកួតក្របខណ្ឌ Premier League វិញ បន្ទាប់ ពី ការ ឈ្នះ ពានរង្វាន់ Club World Cup នៅពេល ពួក គេ ធ្វើ ដំណើរ ទៅសួរសុខទុក្ខម្ចាស់ផ្ទះក្រុម Crystal Palace នៅ យប់ថ្ងៃសៅរ៍នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ។

ក្រុមតោខៀវ Chelsea ផ្តួលក្រុម Al Hilal និង Palmeiras នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ Club World Cup ។ មុននេះ ក្រុមរបស់លោក Thomas Tuchel បានយកឈ្នះក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០ កាលពីប្រកួតមុននៅក្របខណ្ឌ Premier League ដើម្បីទទួលបានជ័យជម្នះលើកដំបូងរបស់ពួកគេក្នុង៥ប្រកួតចុងក្រោយ ដែលធ្វើឱ្យពួកគេចាញ់ពិន្ទុតាមពីក្រោយក្រុម Manchester City ១៦ពិន្ទុ និង ក្រុម Liverpool ៧ពិន្ទុ។

Crystal Palace ក៏ បាន បង្ហាញ ថា ពួកគេខ្វះ ភាព ស៊ីសង្វាក់ គ្នា ក្នុង រយៈពេល ប៉ុន្មាន សប្តាហ៍ ថ្មីៗ នេះ ដោយ មិនទាន់ស្គាល់ពាក្យថាឈ្នះនៅក្របខណ្ឌ Premier League ក្នុង ឆ្នាំ២០២២។

អវត្តមានដ៏ធំសម្រាប់ម្ចាស់ផ្ទះ គឺកីឡាករ Conor Gallagher ដែលមិនមានសិទ្ធិចូលរួមប្រកួតជាមួយក្លិបដែលផ្ដល់ការខ្ចីជើងរបស់កីឡាកររូបនេះសម្រាប់ Crystal Palace។ ទោះយ៉ាងណាក៏ដោយ នៅកន្លែងផ្សេងទៀត ក្រុមរបស់អ្នកចាត់ការ Patrick Vieira មិនមានបញ្ហាឡើយ ដោយកីឡាករ Nathan Ferguson ស្ថិតក្រោមការព្រួយបារម្ភតែមួយគត់។

សម្រាប់ Chelsea កីឡាករ Mason Mount ត្រូវបានបង្ខំឱ្យចាកចេញពីការប្រកួត Club World Cup ដោយប្រើប្រាស់ឈើច្រត់ បន្ទាប់ពីរបួសកជើង។ វាដូចគ្នាសម្រាប់ Reece James និង Ben Chilwell ។ Ruben Loftus-Cheek បានអវត្តមានក្នុងការប្រកួតរបស់ Chelsea នៅព្រឹត្តិការណ៍នេះ ដោយសាររបួសផងដែរ។

សូមជម្រាបថា Chelsea បានយក ឈ្នះ ៣២ លើក នៃ ការ ជួប គ្នា ៥៩ លើករវាងក្រុមទាំងពីរ បើ ធៀប នឹង Crystal Palace មាន ១២លើក និងស្មើ ១៥លើក។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Crystal Palace ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Vicente Guaita (GK); Joel Ward (RB), Joachim Andersen (CB), Marc Guehi (CB), Tyrick Mitchell (LB); Cheikhou Kouyate (CM), Will Hughes (CM), Jeffrey Schlupp (CM); Michael Olise (RW), Odsonne Edouard (ST), Wilfried Zaha (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Edouard Mendy (GK); Trevoh Chalobah (CB), Andreas Christensen (CB), Antonio Rudiger (CB); Cesar Azpilicueta (RWB), Mateo Kovacic (CM), Jorginho (CM), Marcos Alonso (LWB); Hakim Ziyech (RF), Romelu Lukaku (ST), Kai Havertz (LF)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Crystal Palace ០-២ Chelsea ។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

-Crystal Palace ប៉ះ Chelsea ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង២២:០០នាទី នៅ MyTV
-Man City ប៉ះ Spurs ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០០:៣០នាទី នៅ MyTV
-Leeds United ប៉ះ Man Utd ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង២១:០០នាទី នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង