×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League Preview៖ ការប្រកួត Man City ទល់នឹង Spurs ផ្សាយបន្តផ្ទាល់​នៅ MyTV

Man City នឹងព្យាយាមពង្រឹងតំណែងកំពូលតារាងរបស់ខ្លួន ខណៈ ពួកគេ ត្រៀម ទទួល ក្រុម Tottenham Hotspur នៅកីឡដ្ឋាន Etihad នារាត្រីនេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ។

កូនក្រុមរបស់លោក Pep Guardiola ស្ទើរតែកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League បន្ទាប់ពីបំបាក់ក្រុម Sporting Lisbon នៅជើងទី១ វគ្គ១៦ក្រុម នៅក្នុងប្រទេសព័រទុយហ្គាល់ ដោយជ័យជម្នះ ៥-០ កាលពីពាក់កណ្ដាលសប្ដាហ៍។

ទន្ទឹមនឹងនេះដែរ Spurs បានធ្លាក់ទៅចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីចាញ់ Wolves ២-០ ក្នុងដីខ្លួនឯង កាលពីចុងសប្តាហ៍មុន បានធ្វើឱ្យចាញ់ក្នុងលីគចំនួន ៣ដងជាប់ៗគ្នាជាលើកដំបូង ចាប់តាំងពីការចាកចេញរបស់អតីតអ្នកចាត់ការ Nuno Espirito Santo និងជាលើកដំបូង សម្រាប់លោក Antonio Conte ចាប់តាំងពីឆ្នាំ២០០៩។

ចំពោះ Man City, Jack Grealish បានអវត្តមានក្នុងជ័យជម្នះកាលពីពាក់កណ្តាលសប្តាហ៍។
Gabriel Jesus និង Cole Palmer ក៏ត្រូវអវត្តមានផងដែរ។

ចុងសប្តាហ៍នេះ Oliver Skipp របស់ Spurs បន្តការជាសះស្បើយពីបញ្ហាក្រលៀន ប្រហែលមិនអាចចូលលេងបានទេ។ លោក Antonio Conte មិនបានបញ្ជាក់ពីការវិលត្រឡប់របស់ Eric Dier នោះទេ។ Japhet Tanganga ក៏ នឹង មិន ចូល រួម ដែរ បន្ទាប់ ពី របួស ជង្គង់។

សូមជម្រាបថា Man City មិនស្គាល់ពាក្យថាចាញ់សោះក្នុងការជួបគ្នា ៨លើកចុងក្រោយរបស់ពួកគេជាមួយ Tottenham ក្នុងទីក្រុង Manchester ។ ដូចគ្នាដែរ ពួកគេបានចាញ់ក្នុងការធ្វើដំណើរទាំង ៣លើកមុនរបស់ពួកគេទៅកាន់ក្រុម Tottenham ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣ -៣ ៖

Ederson (GK); Kyle Walker (RB), Ruben Dias (CB), Aymeric Laporte (CB), Joao Cancelo (LB); Rodri (DM), Kevin De Bruyne (CM), Bernardo Silva (CM); Riyad Mahrez (RW), Phil Foden (ST), Raheem Sterling (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៖

Hugo Lloris (GK); Davinson Sanchez (CB), Cristian Romero (CB), Ben Davies (LB); Emerson Royal (RWB), Rodrigo Bentancur (CM), Harry Winks (CM), Ryan Sessegnon (LWB); Dejan Kulusevski (RW), Harry Kane (ST), Son Heung-min (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man City ២-០ Spurs ។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

-Crystal Palace ប៉ះ Chelsea ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង២២:០០នាទី នៅ MyTV
-Man City ប៉ះ Spurs ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០០:៣០នាទី នៅ MyTV
-Leeds United ប៉ះ Man Utd ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង២១:០០នាទី នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង