
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ៧៣៦ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ០៦ នាក់ និងឆ្លងក្នុងសហគមន៍ ៧៣០ នាក់ ខណៈជាសះស្បើយ ២៩៧ នាក់ និងមានករណីស្លាប់ថ្មី ២នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៦.៤៨៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២០.៤៦២ នាក់, ស្លាប់សរុបចំនួន ៣.០១៧ នាក់៕
