
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានពីករណីឆ្លងប្រចាំថ្ងៃដែលអាចនឹងកើនឡើងពី ៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ លោកស្រីបានព្រមានថាពពួកបំប្លែងថ្មី អូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជាទៅហើយៗ បាននិងកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍រស់នៅជាមួយនឹងល្បឿនដ៏លឿន។
លោកស្រីអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវ បន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុស១៩ តាមគន្លងប្រក្រតីភាពថ្មី៕