×

អ្នកភូមិ​ដេកគ្រប​ក្រណាត់ស ឱ្យ​ព្រះសង្ឃ​សូត្រមន្ត​រំដោះគ្រោះ កំពុង​បង្ក​ការភ្ញាក់ផ្អើល​ក្នុង​បណ្ដាញសង្គម

នាពេលថ្មីៗនេះ មានការចែករំលែកវីដេអូដ៏ល្បីល្បាញមួយ ដែលបង្ហាញពីពិធីដ៏ចម្លែកមួយរបស់ប្រជាពលរដ្ឋនៅភូមិដែលមិនត្រូវបានបញ្ជាក់ពីទីតាំងឡើយ។

ប្រជាពលរដ្ឋម្នាក់ បានលើកឡើងថា នេះគឺជាពិធីកាត់ឆុងតែប៉ុណ្ណោះ ដែលខ្លួន និងអ្នកភូមិ បានប្រារព្ធឡើងដើម្បីរំដោះគ្រោះ នៅឆ្នាំថ្មី។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lanh Siemreap បានសរសេរថា៖ “សូមឱ្យកម្មទាំងឡាយដែលខ្ញុំនិងគ្រួសារមាន សូមឱ្យវិនាសចេញចេញឆ្ងាយសូមឱ្យទទួលបានតែលាភសំណាងហូរចូលជានិរន្តរ៍ ខ្ញុំបញ្ជាក់ថា ខ្ញុំនិងអ្នកភូមិ មិនបានបំពុលសង្គម គ្រាន់តែសូត្រមន្តរំដោះគ្រោះ និងអ្នកដែលមានខែឆ្នាំឆុងតែប៉ុណ្ណោះ ខ្ញុំសូមអភ័ទោសចំពោះវីឌីអូនេះ”។

បើតាមវីដេអូឃ្លីបនោះ គេឃើញប្រជាពលរដ្ឋគ្របក្រណាត់ស រួចដេកតម្រៀប ឱ្យព្រះសង្ឃសូត្រមន្តដើម្បីរំដោះគ្រោះ។

ទាក់ទងនឹងវីដេអូដ៏ល្បីល្បាញនេះ មហាជនជាច្រើន ក៏បានចូលរួមបញ្ចេញមតិផងដែរ ដោយប្រជាពលរដ្ឋខ្លះ បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ មេត្តាពិនិត្យមើលចំពោះសកម្មភាពនេះ។ រីឯប្រជាពលរដ្ឋខ្លះទៀត បានបញ្ចេញមតិថា ពិធីនេះមិនមែនជាពិធីនៅក្នុងព្រះពុទ្ធសាសនាឡើយ ហើយក៏មានការចោទជាសំណួរថា តើពិធីនេះ កើតចេញពីណាមក?៕

(តំណភ្ជាប់ វីដេអូ)

https://www.facebook.com/permalink.php?story_fbid=3221302701443652&id=100006918618964

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង