×

លោក ដូណាល់ ត្រាំ គ្រោង​នឹង​ចាប់ផ្តើម​កម្មវិធី​បណ្ដាញ​សង្គម​របស់ខ្លួន នៅថ្ងៃចន្ទនេះ

អាមេរិក៖ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីរបស់លោក ដូណាល់ ត្រាំ ដែលមានឈ្មោះថា “Truth Social” គ្រោងនឹងចាប់ផ្តើមដំណើរការជាបណ្តើរៗនៅសប្តាហ៍នេះ ហើយដំណើរការពេញលេញ នៅចុងខែមីនា បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក ត្រូវបានហាមឃាត់ដោយប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ។

លោក ត្រាំ អះអាងថា កម្មវិធី Truth Social ជាជម្រើសសម្រាប់ជំនួស Facebook, Twitter និង YouTube ដែលកម្មវិធីទាំងអស់នេះ បានលុបគណនីរបស់គាត់ បន្ទាប់ពីការវាយលុកលើវិមាន Capitol របស់សហរដ្ឋអាមេរិក ដោយអ្នកគាំទ្ររបស់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

អតីតប្រធានាធិបតីអាមេរិក ត្រូវបានចោទប្រកាន់ពីបទញុះញង់អ្នកគាំទ្រ ឱ្យប្រើកម្លាំងដើម្បីផ្តួលរំលំលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០។

កាលពីថ្ងៃអាទិត្យ App Store បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ Pre-order កម្មវិធី Truth Social ចាប់ពីថ្ងៃចន្ទ ដែលជាថ្ងៃបុណ្យប្រធានាធិបតីនៅសហរដ្ឋអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង