អង់គ្លេស៖ រាជវាំង Buckingham បានចេញសេចក្ដីថ្លែងការណ៍ថា ព្រះមហាក្សត្រិយានី Elizabeth II បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដោយមានអាការជំងឺស្រាល។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ។
រាជវាំងបានឱ្យដឹងថា ព្រះមហាក្សត្រិយានី បានទទួលការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ហើយនឹងធ្វើតាមការណែនាំសមស្របទាំងអស់។ ចំណែកកូនប្រុសច្បង និងជាអ្នកស្នងមរតក ព្រះអង្គម្ចាស់នៃប្រទេសវែល បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីបានជួ បជាមួយព្រះមហាក្សត្រិយានីចក្រភពអង់គ្លេស កាលពីថ្ងៃទី៨ ខែកុម្ភៈ។
នាយករដ្ឋមន្ត្រី Boris Johnson បានថ្វាយព្រះពរព្រះមហាក្សត្រិយានី ឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ផងដែរ។
ម្ចាស់ក្សត្រិយានី Elizabeth II ដែលនឹងមានព្រះជន្ម ៩៦ព្រះវស្សាក្នុងខែមេសា បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩លើកដំបូង កាលពីក្នុងខែមករា ឆ្នាំ២០២១៕