ភ្នំពេញ៖ តាមរយៈគណនីហ្វេសបុក Sothy Daly បានចែករំលែកជីវិតតស៊ូរបស់អ៊ំស្រីម្នាក់ខំប្រឹងរត់កង់បីដើម្បីរកប្រាក់ចិញ្ចឹមម្តាយចាស់ជរាវ័យ ៨៥ឆ្នាំតែម្នាក់ឯង។ គណនីខាងលើបានឱ្យដឹងថា អ៊ំស្រីជាអ្នករត់កង់បីមានវ័យ ៦០ឆ្នាំ គ្មានប្តីគ្មានកូនឡើយ ហើយគាត់រត់កង់បីចាប់ពីម៉ោង៤ល្ងាចដល់ព្រឹកនៅម្តុំបាក់ទូក និងផ្សារដេប៉ូជាប្រចាំដើម្បីជីវភាព។
គួរបញ្ជាក់ដែរថា តាមរយៈការចែករំលែកនេះសប្បុរសជនជាច្រើនមានក្តីអាណិតអាសូរចំពោះការតស៊ូរបស់អ៊ំស្រី និងម្តាយរបស់គាត់ជាខ្លាំង ដូចនេះពួកគេបាននាំគ្នាជួយជាថវិកាបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ៕