×

ថ្ងៃនេះ កម្ពុជា​មាន​អ្នកជំងឺ​កូវីដ១៩​ស្លា ប់ ៣នាក់ ខណៈ​រកឃើញ​អ្នកឆ្លង​ជំងឺ​ប្រភេទ​អូមីក្រុង ៤៨៨នាក់ ជាសះស្បើយ ៣០៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ៤៨៨ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ១៥ នាក់ និងឆ្លងក្នុងសហគមន៍ ៤៧៣ នាក់ ខណៈជាសះស្បើយ ៣០៥ នាក់ និងមានករណីស្លាប់ថ្មី ៣ នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៦.៩៧៧ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២០.៧៦៧ នាក់, ស្លាប់សរុបចំនួន ៣.០២០ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង