×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

FA បើកការ​ស៊ើបអង្កេត​លើ​ហេតុការណ៍​មួយ​ក្នុង​ជ័យជម្នះ​របស់ Man Utd លើ Leeds

ការស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្តើមដោយសមាគមបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីកីឡាករ Anthony Elanga របស់ Manchester United ត្រូវបានវាយប្រហារដោយវត្ថុមួយ នៅកីឡដ្ឋាន Elland Road ។

គ្រាប់បាល់របស់ Harry Maguire, Bruno Fernandes, Fred និង Elanga បានធានាជ័យជម្នះ ៤-២ សម្រាប់ក្រុមភ្ញៀវបិសាចក្រហមកាលពីយប់មិញ ។ អំឡុងពេលអបអរសាទរគ្រាប់បាល់ ខ្សែប្រយុទ្ធ Elanga ត្រូវ បាន គេ គប់វត្ថុម្យ៉ាងចំ ក្បាល។ កីឡាករអាយុ ១៩ឆ្នាំ ត្រូវបានគ្រូពេទ្យពិនិត្យក្បាល ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរអ្វីឡើយ។

នាយក ប្រតិបត្តិ Leeds លោក Angus Kinnear ធ្លាប់ធ្វើការព្រមានពីអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រ មុន ការ ប្រកួត។ ឥឡូវនេះ FA បានបើកការស៊ើបអង្កេតចំពោះករណីនេះផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង