ឥណ្ឌូណេស៊ី៖ រថយន្តម៉ាក HR-V មួយគ្រឿង បានចតចោលនៅព្រលានយន្តហោះប្រទេសឥណ្ឌូណេស៊ីរយៈពេលជាង១ឆ្នាំមកហើយគិតតាំងពីខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ពេលនេះរថយន្តមួយគ្រឿងនេះពោរពេញដោយធូលី និងហ៊ុមព័ទ្ធដោយសម្បុកពីងពាងពាសពេញ។
យោងតាមមន្ត្រីចរាចរណ៍ Kombes Prianto បានឱ្យដឹងថា ពេលនេះក្រុមរបស់លោក កំពុងឆែកមើលស្លាកលេខដើម្បីស្រាវជ្រាវរកអាសយដ្ឋានម្ចាស់រថយន្តឱ្យទៅទទួលរថយន្តត្រលប់ទៅវិញ។ តាមការឱ្យដឹងបន្ថែម រថយន្តនេះក៏កំពុងជាប់បំណុលថ្លៃផ្ញើរយៈពេលជាងមួយឆ្នាំនេះ គឺមិនក្រោម៣ពាន់ដុល្លារឡើយ ប្រសិនរកឃើញម្ចាស់រថយន្តហើយ នោះពួកគេ ក៏ត្រូវទូទាត់ថ្លៃផ្ញើនេះទៅឱ្យខាងព្រលានយន្តហោះផងដែរ៕